' ពិធីបុណ្យចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៩អង្គ
កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត
ក្រោមតំបូលនៃការដឹកនាំ មានសន្តិភាព យើងទាំងអស់គ្នាមានសិទ្ធិរស់រានមានជីវិត មានសិទ្ធិធ្វើបុណ្យបានដោយសេរី និងទៅតាមសទ្ធានៃចិត្តដែលជ្រះថ្លា ។
កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត ថ្ងៃចុងក្រោយ ទទួលកឋិនចូលជាង ៤០ ត្រៃ មកពីគ្រប់ខេត្តក្រុង។
ភ្នំពេញ៖ នៅខ្វះតែមួយថ្ងៃទៀតទេ ពិធីបុណ្យកឋិនទាន និងត្រូវបានបញ្ចប់សព្វគ្រប់ ទៅតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា របស់ជាតិយើង ,
ក្នុងនោះក៏មានការសព្វព្រះរាជហរទ័យ ចូលរួមបច្ច័យកឋិន ពីសំណាក់ព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់បានប្រោសប្រទាន
ព្រះរាជទ្រព្យរបស់ព្រះអង្គផ្ទាល់ចំនួន ២០០០ដុល្លា និង អង្គសម្តេចម៉ែ ព្រះរាជទ្រព្យចំនួន ២០០០ដុល្លា ផងដែរ តាមរយះអ្នកអង្គម្ចាស់ នរោត្តមអរុណរស្មី ។
ក្នុងនោះផងដែរ លោកជំទាវឧកញ៉ា កែវ ម៉ាលី និង បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ក៏មានចិត្តសទ្ធាជ្រះថ្លា ចូលរួមដង្ហែ ក្នុងអង្គកឋិនទាននេះ
ហើយក៏បាន ចូលរួមសង្កត់ជើងត្រៃ បានបច្ច័យចំនួន ១៨៨៨ ដុល្លា ផងដែរ ទៅក្នុងព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៏ដល់ ព្រះសង្ឃបានគ្រងជីវរផង និង បានបច្ច័យ
ទុកកសាង សមិទ្ធិផលនានា ក្នុងវត្ត។