' ពិធីបុណ្យចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៩អង្គ
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវត្តព្រៃក្តួច
ក្នុងនាមនាងខ្ញុំ ជាទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានចូលរួមជាកិត្តិយសក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវត្តព្រៃក្តួច ដែលស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនេះដែរ នាងខ្ញុំសូមចូលរួមអបអរសាទរ ជាមួយបងប្អូនអ្នកខេត្តតាកែវ ដែលបានទទួលនូវព្រះវិហារថ្មី និងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលប្រទេសកម្ពុជាកំពុងស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។