ព័ត៌មាននិងសកម្មភាពថ្មីៗ :

' ពិធីបុណ្យចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៩អង្គ

' 🙏សូមអនុមោទនា ពិធីបុណ្យមាឃបូជា នាថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០

' កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ប្រចាំខែធ្នូ ឆ្នាំ២០១៩

' អបអរសាទរពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

' កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៩

' ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិ​ផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវត្តព្រៃក្តួច

' បិណ្ឌវេនទី១៣ នៅវត្តសំពោងផលអណ្តែត

' សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួប១៥ឆ្នាំ

' កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត

' បុណ្យកឋិនសាមគ្គី

2024-11-21
អបអរសាទរពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

អបអរសាទរពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

អបអរសាទរពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តបទុមធម្មយុត្ត ដែលស្ថិតនៅសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាការពិតវិស័យសាសនា បានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាពសម្រាប់សង្គមជាតិក្នុងនោះវិស័យសាសនាបានបង្រៀនមនុស្សឲ្យស្គាល់សច្ចភាព សុច្ចរិតភាព បុណ្យនិងបាប នឹងបង្ហាញអំពីមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខពោលគឺ វៀរចាកអំពើទុច្ចរិត និងអកុសល វៀរចាកទោសៈមោហៈ និងលោហៈ ក្នុងដំណើរឆ្ពោះទៅត្រើយនៃសេចក្តីសុខ។
ទោះយ៉ាងណាក្តី ការពង្រឹងសុខដុមនីយកម្មសាសនា គឺជាកិច្ចការចំពោះមុខមួយដែលរាជរដ្ឋាភិបាលត្រូវតែបន្តខិតខំប្រឹងប្រែងព្យាយាមអនុវត្តគ្រប់កាលៈទេសៈ មិនអាចមើលរំលងបានឡើយ ក្នុងនោះត្រូវធ្វើឲ្យគ្រប់ជនជាតិ និងសាសនិកជនទាំងអស់ នៅកម្ពុជា អនុវត្តកាតព្វកិច្ចជាតិដូចៗគ្នា គឺរួបរួមសាមគ្គីគ្នាស្នេហាជាតិ និងគោរពរដ្ឋ ធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ និងរាជរដ្ឋាភិបាលតែមួយ ស្របតាមបាវចនាជាតិសាសនា ព្រះមហាក្សត្រ។
ទន្ទឹមនឹងនោះដែរ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរយៈពេលជាងបីទស្សវត្សរ៍មកនេះ ជាពិសេសការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដែលរាល់ការលំបាក និងឧបសគ្គតូច ធំ ច្រើនរាប់ មិនអស់រួមទាំងការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងបុព្វហេតុរក្សាសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឲ្យឈានឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពប្រកបដោយចីរភាពផងដែរ។
ជាមួយគ្នានេះដែរ ពុទ្ធបរិស័ទទាំងអស់សូមចូលរួមជួយជំរុញកិច្ចសហការគ្នាកាន់តែសកម្មក្នុងការពង្រឹងសុខដុមនីយកម្មខាងផ្នែកព្រះពុទ្ធសាសនា នឹងបន្តអប់រំពុទ្ធបរិស័ទឲ្យសាងតែអំពើល្អ ចៀសវាងនូវអំពើបាបទាំងឡាយ ហើយរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។