ព័ត៌មាននិងសកម្មភាពថ្មីៗ :

' ពិធីបុណ្យចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៩អង្គ

' 🙏សូមអនុមោទនា ពិធីបុណ្យមាឃបូជា នាថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០

' កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ប្រចាំខែធ្នូ ឆ្នាំ២០១៩

' អបអរសាទរពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

' កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៩

' ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិ​ផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវត្តព្រៃក្តួច

' បិណ្ឌវេនទី១៣ នៅវត្តសំពោងផលអណ្តែត

' សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួប១៥ឆ្នាំ

' កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត

' បុណ្យកឋិនសាមគ្គី

2024-11-21
កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត

កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត

ក្រោមតំបូលនៃការដឹកនាំ មានសន្តិភាព យើងទាំងអស់គ្នាមានសិទ្ធិរស់រានមានជីវិត មានសិទ្ធិធ្វើបុណ្យបានដោយសេរី និង​ទៅតាមសទ្ធានៃចិត្តដែលជ្រះថ្លា ។

កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត ថ្ងៃចុងក្រោយ ទទួលកឋិនចូលជាង ៤០ ត្រៃ មកពីគ្រប់ខេត្តក្រុង។

ភ្នំពេញ៖ នៅខ្វះតែមួយថ្ងៃទៀតទេ ពិធីបុណ្យកឋិនទាន និង​ត្រូវបានបញ្ចប់សព្វគ្រប់ ទៅតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា របស់ជាតិយើង ,
ក្នុងនោះក៏មានការសព្វព្រះរាជហរទ័យ ចូលរួមបច្ច័យកឋិន ពីសំណាក់ព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់បានប្រោសប្រទាន
ព្រះរាជទ្រព្យរបស់ព្រះអង្គផ្ទាល់ចំនួន ២០០០ដុល្លា និង​ អង្គសម្តេចម៉ែ ព្រះរាជទ្រព្យចំនួន ២០០០ដុល្លា ផងដែរ​ តាមរយះអ្នកអង្គម្ចាស់ នរោត្តមអរុណរស្មី ។​

ក្នុងនោះផងដែរ លោកជំទាវឧកញ៉ា​ កែវ​ ម៉ាលី និង​ បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ក៏មានចិត្តសទ្ធាជ្រះថ្លា ចូលរួមដង្ហែ ក្នុងអង្គកឋិនទាននេះ
ហើយក៏បាន ចូលរួមសង្កត់ជើងត្រៃ បានបច្ច័យចំនួន ១៨៨៨ ដុល្លា ផងដែរ​ ទៅក្នុងព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៏ដល់ ព្រះសង្ឃបានគ្រងជីវរផង និង​ បានបច្ច័យ
ទុកកសាង សមិទ្ធិផលនានា ក្នុងវត្ត។