' ពិធីបុណ្យចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៩អង្គ
រីករាយសប្បាយ និងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និង អកអំបុក
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស រីករាយសប្បាយ និងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និង អកអំបុក
រយះពេល ៣ ថ្ងៃ ស្របទៅនិងពាក្យស្លោកដ៏មានអត្ថន័យគឺរួមគ្នា អបអំបុក « អំបុកថែជាតិ សាសនា
ព្រះមហាក្សត្រ » ។
ជាការពិតណាស់ អ៊ុំទូកឆ្នាំនេះគឺ ប្លែកជាឆ្នាំរាល់ដង ដោយឆ្នាំនេះ នាងខ្ញុំនិងកូនចៅ បានរៀបចំ ពិធី
ដាល់អំបុក ពីបរមបូរាណយើង ដែលចាស់ៗ មុននិងបាន អំបុកហូប គឺគេយក ស្រូវ ទៅលីង ដាក់ក្នុង
ក្អមដែលក្តៅដោយធ្យូងឬអុស បន្ទាប់មក គេយក ស្រូវដែលលីងហើយនោះ ទៅដាល់នៅក្នុងត្បាល់
បុក ដែលយ៉ាងហោចណាស់ ក៏មានគ្នា២នាក់ដែរ ។ ប្រពៃណីនេះ គឺមានយូរយាណាស់មកហើយ
ដែលទំនៀមទម្លាប់ចាស់បុរាណខ្មែរយើង បានរៀបចំធ្វើឡើងបន្ទាប់ពីការប្រមូលបោកបែន ច្រូតស្រូវ ទុកដាក់ក្នុងជង្រុក រួចមក ក៏រៀបចំពិធីដាល់អំបុកនេះឡើង ដើម្បីត្រៀមអំបុក ទឹកដូង ចេកទុំ ទុកសែន
ទទួលព្រះខែ ពេញបរមី ខែកត្តិក ជារៀងរាល់ឆ្នាំ។
ហើយនាងខ្ញុំក៏សូមអរគុណ បងប្អូនញាតិមិត្ត ជាពិសេស កូនៗក្មួយៗចៅៗ ដែលបានមកចូលរួម ក្នុងពិធីដាល់អំុបកនេះ និង បាន រាំលេងកម្សាន្ត ទទូួលទានអំបុក ព្រមទាំងការស្លៀកពាក់ការស្លៀកពាក់ប្រពៃណីបុរាណរបស់ជាតិយើង មើលទៅគឺស្អាតៗណាស់ ។ ហើយ និង ការសំដែងសិល្បះបុរាណរបស់ក្រុមសិល្បះសាលាភូមិន្ទនិងវិចិត្រសិល្បះរបស់ សាស្ត្រាចារ្យ អៀង សុីធុល ដែលបានដឹកនាំការសំដែង ជូនដល់បងប្អូនទាំងអស់គ្នាបានទស្សនា ជាចំណេះដឹង វប្បធម៌បុរាណខ្មែរយើងផងដែរ។
ជាចុងបញ្ចប់យើងទាំងអស់គ្នា បានរីករាយសប្បាយ មានហូបមានចុក មានអ្វីៗសព្វបែបយ៉ាង ក៏យើង មិនត្រូវ បំភ្លេច គុណចំំណាច់ នៃការដឹកនាំប្រទេសប្រកបដោយ បញ្ញាវាងវៃ នៃកិត្តិបណ្ឌិត
ដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលបានតស៊ូ
រំដោះជាតិ ព្រមទាំងកិច្ចការងារ សំខាន់ៗ ក្នុងការរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រយើងផងដែរ ដោយមិនអោយជនណាម្នាក់ មកបៀតបៀនរាជបាល្ល័ង ប៉ះពាល់ស្ថាបន័ព្រះមហាក្សត្រយើងបានឡើយ។